ទឹកចូលស្រោមសួតគឺជាអ្វី?
ជាធម្មតា នៅចន្លោះស្រោមសួតទាំងពីរស្រទាប់ ពុំមានទឹកច្រើនឡើយ គឺមានប្រហែលជា១០ ទៅ១៥ មីលីលីត្រប៉ុណ្ណោះ តែបើទឹកនេះមានកំរិតច្រើននោះគេចាត់ទុកថាជាជំងឺទឹកចូលស្រោមសួត។
ក) តើជំងឺនេះមានរោគសញ្ញាដូចម្តេច?
- ក្អកស្ងួត ជាពិសេសនៅពេលប្តូរជំហរខ្លួន ដូចជាក្រោកពីដេក ឬ ផ្អៀងខ្នួនជាដើម
- ហត់
- ឈឺទ្រូងផ្នែកចំហៀងឆ្វេងឬស្តាំ អាស្រ័យទៅលើការមានទឹកចូលស្រោមសួតខាងនោះ
- និងមានរោគសញ្ញាផ្សេងៗទៀតអាស្រ័យលើមូលហេតុនៃជំងឺនិមួយៗ
ខ) ហេតុអ្វីបានមានជំងឺទឹកចូលសួត?
មូលហេតុមានច្រើនដែលភាគច្រើនគេជួបញឹកញាប់មានដូចជា៖
- រលាកស្រោមសួតដោយមេរោគបាក់តេរី ឬ របេងជាដើម
- ជំងឺមហារីកស្រោមសួត ឬក៏ មហារីកសរីរាង្គផ្សេងតែវារាលដាលដល់ស្រោមសួត
- ជំងឺខ្សោយបេះដូង
- ជំងឺខ្សោយតំរងនោម
- ជំងឺក្រិនថ្លើម
- និងមូលហេតុផ្សេងៗជាច្រើនទៀត
គ) តើធ្វើយ៉ាងណាទើបដឹងមូលហេតុទាំងនេះ?
ជាទូទៅគ្រូពេទ្យធ្វើការវិភាគតាមសញ្ញាណគ្លីនិកល្អិតល្អន់ និងបន្ថែមដោយមធ្យោបាយថតសួតដោយកាំរស្មីអិច ឬ អេកូសួត និងក៏អាចធ្វើការថតស្កេែនរសួត។ ភាគច្រើនតំរូវអោយមានការបូមទឹកស្រោមសួតដើម្បីធ្វើការវិភាគអមវេជ្ជសាស្រផ្សេងៗ។ ទាំងអស់នេះសុទ្ធតែជាមធ្យោបាយដែលមាននាពេលបច្ចុប្បន្ននៅមន្ទីរពេទ្យកាល់ម៉ែត។
ឃ) ការព្យាបាល៖
ការព្យាបាលគឺអាស្រ័យទៅលើមូលហេតុផ្សេងៗដែលបង្កអោយមានជំងឺនេះ។
* បើលោកអ្នកមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមលោកអ្នកអញ្ជើញមកជួបពិគ្រោះជំងឺជាមួយគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីព្យាបាលបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
Comments
Post a Comment