ស្ត្រីធ្លាប់សម្រាលកូនដោយការវះកាត់ ក៏អាចសម្រាលកូនតាមផ្លូវធម្មជាតិបានវិញដែរ (Women who have just given birth through surgery can also give birth in a natural way )

ស្ត្រីធ្លាប់សម្រាលកូនដោយការវះកាត់ ក៏អាចសម្រាលកូនតាមផ្លូវធម្មជាតិបានវិញដែរ!!!


ជាការពិតណាស់ ស្ត្រីដែលធ្លាប់សម្រាលកូនដោយការវះកាត់ពិតជាមានចម្ងល់ពីការសម្រាលកូននៅពេលមានផ្ទៃពោះលើកក្រោយ។ ស្ត្រីមួយចំនួនយល់ថាគាត់ពុំអាចសម្រាលបានទេ ហើយត្រូវតែធ្វើការវះកាត់ម្តងទៀតនៅពេលមានផ្ទៃពោះលើកក្រោយ។ 

1) តាមការសិក្សាបង្ហាញឲ្យឃើញថា ៥០% នៃស្រ្តីដែលមានស្បូនធ្លាប់ធ្វើការវះកាត់ និងមានអាងត្រគាកប្រហាក់ប្រហែលធម្មតា អាចសម្រាលកូនតាមផ្លូវធម្មជាតិដោយគ្មានផលវិបាក ប៉ុន្តែត្រូវស្ថិតនៅក្រោមការតាមដាន និងវាយតម្លៃហ្មត់ចត់ពីគ្រូពេទ្យជំនាញផ្នែកសម្ភព។


2) កត្តាដែលកំណត់ថាស្ត្រីអាចសម្រាលកូនតាមផ្លូវធម្មជាតិបាន គឺផ្អែកទៅលើ៖
   - ប្រវត្តិវះកាត់ពីមុន (វះដោយការបញ្ហាអ្វី, ផ្ទៃពោះគ្រប់ខែឬទេ?, ប្រភេទវះកាត់, ការវិត្តន៍ជំងឺក្រោយការវះកាត់)
   - ប្រវត្តិផ្នែកសម្ភព និងរោគស្ត្រី (. វះកាត់ស្បូន)
   - ការវាយតម្លៃទម្ងន់ទារក
   - ការវាយតម្លៃទៅលើអាងត្រគាក
   - ការវាយតម្លៃមាត់ស្បូន (ការបើកនៃមាត់ស្បូននិងកម្ពស់ទម្ងន់កូន)
   - ការចង់បានរបស់អ្នកជំងឺ (Souhait de la patiente)

3) តើស្ត្រីអាចប្រឈមបញ្ហាអ្វីខ្លះ?
ស្ត្រីអាចប្រឈមមុខនឹងការរហែកស្បូន (La rupture) ក្នុងពេលកំពុងពរពោះ និងក្នុងពេលឈឺពោះសម្រាល ដែលអាចបង្កគ្រោះថ្នាក់ដល់ម្តាយ និងទារកក្នុងផ្ទៃ (អត្រាស្លាប់ទារកមានប្រហែល .%  mortalité néonatale ក្នុងករណីរហែកស្បូន)

4) ហេតុអ្វីបានជាស្រ្តីចាំបាច់ត្រូវតាមដានដោយក្រុមគ្រូពេទ្យជំនាញ?
     - ក្នុងពេលពរពោះ: អត្រានៃការរហែកស្បូនដោយឯកឯង គឺជួបដោយកម្រ និងមានកម្រិតទាប
     - ក្នុងពេលឈឺពោះសម្រាលៈ អត្រានៃការរហែកស្បូនមានខ្ពស់ ដែលតម្រូវឲ្យមានការតាមដានទៅលើ៖
         - ការតាមដានចង្វាក់បេះដូងកូន
         - ការធ្លាក់ឈាម
         - ការឈឺចាប់ត្រង់ថ្នេរវះ
         - ការកន្ត្រាក់ស្បូន
រាល់ការប្រែប្រួលចង្វាក់បេះដូងកូន (ញាប់ពេក, យឺតពេក, ចង្វាក់រាបស្មើ) លាយឡំការធ្លាក់ឈាម។ ការឈឺចាប់ខ្លាំងនៅត្រង់ថ្នេរវះ ការកន្ត្រាក់នៃស្បូនញាប់ហើយខ្លាំងៗ ឬបាត់ការកន្ត្រាក់នៃស្បូន គឺជាសញ្ញានៃការត្រៀមនឹងរហែក ឬរហែកស្បូន។

5) អនុសាសន៍ពីគ្រូពេទ្យជំនាញផ្នែកសម្ភព៖
  - ស្ត្រីដែលស្បូនធ្លាប់វះកាត់ហើយ និងកំពុងតែពរពោះ បើសិនជាមានការឈឺពោះ (Contractron utérin) ត្រូវតែសម្រាកពេទ្យ។
 -គប្បីមកពិគ្រោះផ្ទៃពោះជាមួយគ្រូពេទ្យជំនាញដើម្បីពិភាក្សាពីការសម្រាលកូនលើកក្រោយ
  - ការប្រើប្រាស់ថ្នាំមួយចំនួនត្រូវបានហាមឃាត់ ក្នុងពេលតាមដានការសម្រាល
  - ប្រសិនបើស្ត្រី ស្នើសុំធ្វើការវះកាត់ម្តងទៀត ក្រោយពីការខ្វល់ពីផលចំណេញ ដែលប៉ះពាល់ពីគ្រូពេទ្យជំនាញ ការវះកាត់នឹងត្រូវបានធ្វើដោយគ្រូពេទ្យជំនាញ
  - ករណីពិសេសមួយចំនួន ការវះកាត់ត្រូវធ្វើដោយជៀសមិនបានដូចជា
        • ស្បូនដែលធ្លាប់ឆ្លងកាត់ការវះកាត់ ២ដងរួចហើយ (Utérus bicicatriciel) 
        • កូនបញ្ច្រាស់ កូនថ្លោស កូនភ្លោះឬច្រើន។



ស្ត្រីគ្រប់រូបអាចមកពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញផ្នែកសម្ភពនៃមន្ទីរពេទ្យកាល់ម៉ែតយើង ដើម្បីទទួលការប្រឹក្សាយោបល់ដ៏ល្អ ដែលធានានូវសុខមាលភាព សុវត្ថិភាព នៅមុន និងក្រោយសម្រាល ជាពិសេសអំឡុងពេលសម្រាល។

Comments