ស្វែងយល់ពី ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល (Understanding the Stroke Risk)

ស្វែងយល់ពី ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល!


ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល់(Stroke) គឺជាមូលហេតុចំបងទីមួយនៃ ពិការភាព នៅទូរទាំងសកលលោក ជាពិសេសលើមនុស្សដែលមានអាយុលើសពី ៦៥ឆ្នាំឡើងទៅ។ ក្នុងរវាងកន្លះសតវត្សចុងក្រោយនេះ អត្រានៃជំងឺនេះមានការថយចុះប្រហែល 40ភាគរយនៅប្រទេសអភិវឌ្ឍន៍ តែមានការកើនឡើង ១០០ភាគរយ នៅបណ្តាលប្រទេស ដែលមានចំនូលទាប និងមធ្យម។

ដោយសារតែជំងឺនេះ ភាគច្រើន អាចមានសភាពធ្ងន់ធ្ងរ បណ្តាលឲ្យស្លាប់ ឬក៏បន្សល់នូវភាព ពិការច្រើន ទោះបី បច្ចុប្បន្ននេះមានការព្យាបាលដោយបច្ចេកវិទ្យាទំនើបៗក៏ដោយ ទើបមានការសិក្សាស្រាវជ្រាវជាច្រើន ដើម្បីស្វែងរកវិធីបង្ការកុំឲ្យកើតមានជំងឺនេះ។ 
កត្តាដែលអាចបង្កាជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ដែលយើងគ្រប់គ្នាអាចអនុវត្តន៍បានគឺ ការផ្លាស់ប្តូរទម្លាប់មួយចំនួនក្នុងជិវិតរស់នៅប្រចាំថ្ងៃរបស់យើង(Lifestyle change)


) របបអាហារដែលយើងទទួលទានរាល់ថ្ងៃ៖
    - ត្រូវពិសារអាហារដែលមានជាតិអំបិលតិចបំផុត
    - ពិសាបន្លែ និងផ្លែឈើឲ្យបានច្រើនមុខ
    - ត្រូវបញ្ចូលគ្រាប់ធញ្ញាជាតិទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់យើង។
វាមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយជំងឺ Stoke នេះ  ដោយការទទួលទានអាហារសុខភាព(Healthy diet) អាចកាត់បន្ថយហារនិភ័យនេះបានដោយតាមរយៈ ការការពារជំងឺមួយចំនួនដូចជា:
        - ជំងឺលើសឈាម 
        - ជំងឺទឹកនោមផ្អែម
        - លើសជាតិខ្លាញ់
        - ជំងឺធាត់
        - និងជំងឺសរសៃឈាមបេះដូងជាដើមល


) តើត្រូវធ្វើលំហាត់ប្រាណបែបណា ទើបគ្រប់គ្រាន់និងត្រឹមត្រូវ?
ការធ្វើលំហាត់ប្រាណ គឺអាចកាត់បន្ថយជំងឺលើសឈាម និងមូលហេតុបង្កផ្សេងៗទៀត នៃជំងឺសរសៃឈាម។ យើងត្រូវធ្វើលំហាត់ប្រាណឲ្យបានយ៉ាងតិច ទៅ ៤ដងក្នុងមួយសប្តាហ៍ និងម្ដងៗមានរយៈពេលយ៉ាងតិច ៣០នាទី។


) កត្តាផ្សេងៗទៀត ដែលយើងត្រូវយកចិត្តទុកដាក់មានដូចជា៖
    - ត្រូវរក្សាលំនឹងទម្ងន់ឲ្យបានសមស្រប
   • បុរស: រង្វង់ចង្កេះកុំឲ្យលើសពី ៩០ សង់ទីម៉ែត
   • នារី: រង្វង់ចង្កេះកុំឲ្យលើសពី ៨០ សង់ទីម៉ែត
   • BMI: សូមអោយតិចជាង ២៣គីឡូក្នុងមួយម៉ែតការ៉េ (< 23Kg/m2)
    - ត្រូវអញ្ជើញពិនិត្យ និងព្យាបាល ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម លើសជាតិខ្លាញ់ និងជំងឺបេះដូងនិងសរសៃឈាមឲ្យបានត្រឹមត្រូវ




សរុបសេចក្តីមក ដើម្បីជៀសវាងពីជំងឺដ៏កាចសាហាវនេះ យើងទាំងអស់គ្នា គប្បីថែរក្សាសុខភាពយើងឲ្យបានល្អ និងត្រូវធ្វើការពិនិត្យសុខភាពឲ្យបានទៀងទាត់ជាមួយនិងក្រុមវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់មែត។



សូមចូលរួមទាំងអស់ ដើម្បីកាត់បន្ថយជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល់ ពីព្រោះពិការភាព នាំឲ្យខាតបង់ធំធេងណាស់ ចំពោះជីវិតយើង គ្រួសារយើង និងសង្គមជាតិយើង។

Comments