តើអ្នកធ្លាប់បានដឹងអំពីជំងឺដុំសរសៃប្រសាទបញ្ជា ស្ថិតនៅនឹងឆ្អឹងកងខ្នងដែរ ឫទេ?

ជាដុំដែលកើតចេញពីស្រោមនៃសរសៃបញ្ជា (Neurinome Rachidien) ដែលជាទូទៅវាជាដុំសាច់ស្លូត និងរីកលូតលាស់យឺត។
ក) រោគសញ្ញា៖
- ឈឺចាប់ដៃ ជើង
- ស្ពឹកដៃ ជើង
- ទន់ដៃ ជើង
- មិនអាចបញ្ជាលើការបន្ទោរបង់បាន
- លក្ខណៈពិសេសមួយទៀតនោះ គឺការឈឺចាប់កាន់តែខ្លាំងនៅពេលយប់


ខ) ការធ្វើរោគវិនិច្ឆ័យ៖
ដើម្បីដឹងច្បាស់ពីរោគវិនិច្ឆ័យករណីនេះ ត្រូវពិនិត្យដោយផ្ទាល់ទៅលើអ្នកជំងឺតាមរយៈគ្រូពេទ្យជំនាញ អមដោយការថតស្កាន់ន័រ និងការថតដោយអឹម រ៉ាយ (IRM)។

គ) ការវិវត្តន៍៖
ការរីកធំទ្បើងបន្តិចម្តងៗរបស់ដុំសាច់ ដោយស្តែងទ្បើងដោយការឈឺចុកចាប់ ស្ពឹក និងអាចឈានទៅរកពិការភាពអស់មួយជីវិត។

ឃ) ការព្យាបាល៖
មានតែវិធីវះកាត់យកចេញទេ ដែលជាជំរើសដ៏ល្អបំផុតសំរាប់ការព្យាបាលជំងឺដុំសរសៃប្រសាទបញ្ជា។
«ប្រសិនបើលោកអ្នកមានបញ្ហាដែលទាក់ទងទៅនឹងការកៀបខួរឆ្អឹងខ្នង និងសរសៃប្រសាទបញ្ជា សូមមេត្តាប្រញាប់មកពិគ្រោះជាមួយក្រុមសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស នៃមន្ទីពេទ្យកាល់ម៉ែត ដើម្បីទទួលបាននូវរោគវិនិច្ឆ័យ និងវិធីសាស្ត្រព្យាបាល ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។»


Comments