អត្ថប្រយោជន៍ម៉ាស៊ីន B20 Monitor និង Carescape R860 ជំនួយការគ្រូពេទ្យក្នុងវិស័យវេជ្ជសាស្ត្រទំនើប
B20 Monitor ជាឧបករណ៍តាមដានសញ្ញាណជីវិតបែបទំនើបដែលបាននាំចួលពីសហរដ្ឋអាមេរិកហើយវាមានតួនាទីសំខាន់សំរាប់ការប្រើប្រាស់ទូទៅក្នុង៖
- ផ្នែកសង្គ្រោះបន្ទាន់ (ER) សំរាប់មនុស្សធំ ឬកូនក្មេង
- បន្ទប់វះកាត់តូច ឬធំ (OR) សំរាប់មនុស្សធំ ឬកូនក្មេង
- បន្ទប់សម្រាកព្យាបាលទូទៅ (ICU) សំរាប់មនុស្សធំ ឬកូនក្មេង និងផ្នែកផ្សេងៗដែលត្រូវការតាម
ដានសញ្ញាណជីវិត។
ម៉ាស៊ីនតាមដានសញ្ញាណជីវិត B20 នេះមានមុខងារជាច្រើនដួចជា៖
- តាមដានសីតុណ្ហភាពអ្នកជំងឺ (Temperature)
- តាមដានកំរិតអុកស៊ីសែនក្នុងឈាម (SPO2)
- តាមដានកំរិតឧស្ម័នកាបូនិចក្នុងសួតអ្នកជំងឺកំឡុងពេលវះកាត់ (capnography)
- តាមដានសំពាធឈាម NIBP, IBP
- តាមដានចង្វាក់បេះដូង ចង្វាក់ដង្ហើម និងចង្វាក់ជីពជរ HR
Carescape R860 ជាម៉ាស៊ីនជំនួយការដកដង្ហើមដ៏ទំនើបដែលបាននាំចួលពីសហរដ្ឋអាមេរិក ហើយវាមានតួនាទីសំខាន់សំរាប់ការប្រើប្រាស់ទូទៅក្នុងកំឡុងពេលអ្នកជំងឺសន្លប់បាត់បង់ស្មារតី។
-ម៉ាស៊ីននេះមានតួនាទីជាច្រើនក្នុងការថែរក្សាការពារអ្នកជំងឺដែលមានបញ្ហាសួត និងពិបាកដកដង្ហើម ឬក្រោយពីធ្វើការវះកាត់រួច។
- ម៉ាស៊ីននេះអាចធ្វើការបានជាមួយមនុស្សធំពេញវ័យ កុមារ និងទារក ទាយិកាគ្រប់ប្រភេទ
- ម៉ាស៊ីននេះអាចធ្វើការបានជាមួយមនុស្សធំពេញវ័យ កុមារ និងទារក ទាយិកាគ្រប់ប្រភេទ
- វាអាចធ្វើការតាមដានពីតំរូវការនៃចំណីអាហារ សារធាតុចិញ្ចឹម ( Nutrition ) របស់អ្នកជំងឺដែលកំពុងសន្លប់ ងាយស្រួលដល់ក្រុមគ្រូពេទ្រក្នុងការផ្តល់សារធាតុចិញ្ចឹម ( Nutrition ) ដល់អ្នកជំងឺមិនអោយលើស ឬខ្វះឡើយ។
- ជាឧបករណ៍ការពារសួតដោយគណនា FRC (Functional Residual Capacity ) ដោយផ្តល់ឱ្យគ្រូពេទ្យនូវទិន្នន័យដើម្បីកំណត់ចំនួននៃខ្យល់សេសសល់ក្នុងសួត ( PEEP) ដ៏ល្អប្រសើរសម្រាប់អ្នកជំងឺ។ -មានមុខងារបញ្ជាការដកដង្ហើមជាច្រើនសំរាប់ជំនួយដល់ក្រុមគ្រូពេទ្យ (Mode: VCV,PSV,SIMV,Bilevel,APRV,CPAP,NIV,SBT)
«ជាមួយនឹងការតំលើងម៉ាស៊ីនទំនើបដែលមានស្តង់ដារគុណភាពដូចប្រទេសជឿនលឿននានានេះ មន្ទីរពេទ្យកាល់ម៉ែត ខិតខំបន្តចូលរួមចំណែកអោយកាន់តែប្រសើរ ក្នុងគោលដៅលើកកំពស់សុខភាពប្រជាពលរដ្ឋទូទៅ ប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់។»
Comments
Post a Comment