ហើមសួតស្រួចស្រាវ ជាហានិភ័យខ្ពស់ដល់អាយុជីវិត!
OEDEME AIGU DU POUMON (OAP)
អ្នកជំងឺដែលមានរោគសញ្ញានៃការហើមសួតស្រួចស្រាវ តែងចូលមកផ្នែកសង្គ្រោះបន្ទាន់ជាញឹកញាប់ ដែលជាប្រភេទរោគសញ្ញាមួយធ្ងន់ធ្ងរអាចបណ្តាលអោយអ្នកជំងឺស្លាប់បាន។ ដូច្នេះការធ្វើរោគវិនិច្ឆ័យត្រូវធ្វើឲ្យបានឆាប់រហ័ស និងការព្យាបាលអោយមានប្រសិទ្ធិភាពខ្ពស់។
ការហើមសួតស្រួចស្រាវ (ភាសាខ្មែរយើងជាទូទៅនិយាយថា ទឹកចូលសួត) គឺការមានដក់ទឹកនៅក្នុងសាច់សួតយើងដែលអាចកើតឡើងសន្សឹមៗ ឬកើតឡើងយ៉ាងគំហុកតែម្តង។

១) មូលហេតុ៖
ក. ហើមសួតស្រួចស្រាវបណ្តាលមកពី បេះដូង (Œdème pulmonaire cardiogénique ou hémodynamique) ដែលបណ្តាលអោយសម្ពាធឈាមក្នុងអាក់ទែពុលម៉ូណែឡើងខ្ពស់ ហើយអោយទឹកប្លាស្មាចេញពីសរសៃឈាមចូលក្នុងសាច់សួត។ ដែលមានមូលហេតុដូចជាៈ
- បេះដូងយើងកង្វះសមត្ថភាពរុញច្រានឈាមចេញពីបេះដូង (បេះដូងខាងឆ្វេង)
- បេះដូងយើងមានវិបត្តិចង្វាក់បេះដូង
- បេះដូងយើងមានជំងឺប្រឺសបេះដូង
- សម្ពាធឈាមឡើងខ្ពស់ភ្លាមៗ
ខ. ហើមសួតស្រួចស្រាវបណ្តាលមកពីដាច់ស្រទាប់ដែលខ័ណ្ឌសរសៃឈាម និងសាច់សួត (Œdème pulmonaire lésionnel) ហើយបណ្តាលអោយទឹកប្លាស្មាចេញពីសរសៃឈាមចូលទៅក្នុងសាច់សួត។ ដែលមូលហេតុបណ្តាលមកពីៈ
- ជំងឺសួតដែលបណ្តាលមកពីពពួកបាក់តេរី ឬវីរុស
- ការបង្ករោគដោយជំងឺផ្សេងៗ ហើយបណ្តាលអោយសុក (Choc septique)
- ការហឺតចូលសួតនូវឧស្ម័នដែលមានជាតិពុល (Inhalation de gaz toxique)
- ការហៀរទឹកក្រពះចូលសួត (inhalation du liquide gastrique)
- ការប៉ះទង្គិចទៅលើសួតដោយមូលហេតុផ្សេងៗ
២) រោគសញ្ញា៖
- ហត់ដង្ហក់ចាប់ផ្តើមឡើងភ្លាមៗជាពិសេសនៅពេលយប់
- មុនការហត់ដង្ហក់ ចាប់ផ្តើមឡើងដោយរមាស់ក ក្អកខ្លាំងជាប់គ្នាអត់មានស្លេស ហើយប្រហែល ២ ឬ ៣នាទី ក្រោយមកមានស្លេស មានពពុះសៗ ជួនកាលមានលាយឈាមប្រាៗទៀតផង
- មានលឺសំឡេងខ្សាវៗនៅក្នុងករបស់អ្នកជំងឺ (grésillement laryngé)
- អ្នកជំងឺឡេះឡាស់ខ្លាំង បែកញើសត្រជាក់ ស្វាយបបូរមាត់ និងចុងដៃចុងជើង
- រោគសញ្ញាធ្ងន់ធ្ងរ៖
• ចង្វាក់ដង្ហើមខ្សោយហើយយឺត
• ឡើងស្វាយ ឬ ឡើងខ្ជឹងពេញខ្លួន
• អ្នកជំងឺមិនអាចនិយាយបាន ស្មារតីថយចុះ ឡេះឡាស់
• សម្ពាធឈាមស៊ីស្តូលិចតិចជាង ១១០មីលីម៉ែត្របារ៉តរហូតដល់សុក
• ការប្រែប្រួលរោគសញ្ញាគ្លីនិកលឿន
៣) មធ្យោបាយការពារ៖
- ចំពោះអ្នកដែលមានជំងឺបេះដូង ដើម្បីបន្ថយហានិភ័យនៃការហើមសួត ត្រូវតមប្រៃ រក្សាលំនឹងសម្ពាធឈាម ព្យាបាលអោយបានឆាប់រហ័សរាល់មូលហេតុ ដែលធ្វើអោយជំងឺបេះដូងវិវត្តទៅជាធ្ងន់ធ្ងរ
- ត្រូវមានអនាម័យល្អក្នុងការរស់នៅ៖
• មិនពិសារបារី មិនពិសារគ្រឿងស្រវឹង ឬពិសារតិចតួច តាមដានទម្ងន់ខ្លួនឯង កម្រិតបរិមាណស្ករ និងខ្លាញ់ដែលបរិភោគប្រចាំថ្ងៃ
• ហាត់កីឡា ឬហាត់ប្រាណយ៉ាងតិចអោយបានម្តងក្នុងមួយសប្តាហ៍
«ប្រសិនបើមានរោគសញ្ញាដូចបានជម្រាបជូនខាងលើ និងដើម្បីបន្ថយហានិភ័យអាយុជីវិតនៃការហើមសួតស្រួចស្រាវ សូមអស់លោកអ្នកមកជួបពិគ្រោះ និងធ្វើរោគវិនិច្ឆ័យជាមួយគ្រូពេទ្យជំនាញឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត អោយបានទាន់ពេលវេលា ដើម្បីទទួលបានការព្យាបាល ប្រកបដោយប្រសិទ្ធភាពខ្ពស់។»

Comments
Post a Comment